តើគួរទទួលយកឬក៏អត់ បើសង្សារយើងជាមនុស្ស ធ្លាប់មានសង្សារពីមុន ហើយបែកបាក់គ្នា?
ទំនាក់ទំនងមួយខ្លាចបំផុតគឺ ខ្លាចស្រឡាញ់ប៉ះមនុស្ស ធ្លាប់មានអតីតកាល មានសង្សាររួចហើយ កុំថាឡើយច្រើន សូម្បីតែម្នាក់ ក៏ស្ទើរតែពិបាកទទួលយក ព្រោះចេះតែខ្លាច គឺខ្លាចគេនៅនឹកអ្នកចាស់ ខ្លាចគេនៅអាល័យសង្សារចាស់ ក៏រឹតតែខ្លាចពាក្យគេថា “អ្ហែងយកម្នាក់ហ្នឹង ម្នាក់ហ្នឹងធ្លាប់មានសង្សារួចហើយនឹង អ្ហែងយកមនុស្សដដែលគេ .., “ ទាំងនេះហើយ ដែលជាចំណុចស្ទាក់ស្ទើរសម្រាប់មនុស្សមួយចំនួនតែងតែគិត។ តែយ៉ាងណាមិញ សម័យនេះហើយ វាមិនសំខាន់ទេថា ម្នាក់ហ្នឹងធ្លាប់មានសង្សារ ម្នាក់ហ្នឹងធ្លាប់ទាក់ទងអ្នកនេះ ឬទាក់ទងអ្នកនោះ ក៏រឹតតែមិនគួរនឹងគិត ថាម្នាក់ហ្នឹងធ្លាប់មានប្រវត្តិខូចចិត្ត ឬភ្លាត់ស្នៀតជាមួយអ្នកណា។ ប៉ុន្តែសម្រាប់ពាក្យថាស្នេហាពិត សំខាន់បំផុតនៅគឺ មានបច្ចុប្បន្ននឹងគ្នា សាងអនាគតល្អជាមួយគ្នា ស្រឡាញ់គ្នាពិត ដោយចិត្ត និងចិត្ត។ កុំខ្វល់ថា គេធ្លាប់ជាសង្សារអ្នកណា សំខាន់បច្ចុប្បន្នគេមានយើង ហើយច្បាស់ថា គេនឹងសាងអនាគតមួយដ៏ល្អជាមួយនឹងយើង។ អ្នកណាៗ ក៏ធ្លាប់មានអតីតកាលដែរ តែសំខាន់ពេលនេះ គេបានចាកចេញពីអតីតនោះហើយ ឱ្យតម្លៃមនុស្សដែលយើងស្រឡាញ់ កុំខ្វល់អតីតរបស់គេ កុំសើរើ ឬរំឭករឿងរបស់គេកាលពីមុន។ អ្នកខ្លះ គេមិនបានគិតដល់អតីតកាលគេទេ គេក៏មិនបានចង់ត្រឡប់រកអ្នកចាស់គេដែរ ព្រោះតែគេមានយើងហើយ ហើយយើងជាបច្ចុប្បន្ន និងអនាគតដ៏ល្អរបស់គេដែរ។ ដូច្នេះ កុំចេះតែរំឭកពីអ្នកចាស់ … Continue reading តើគួរទទួលយកឬក៏អត់ បើសង្សារយើងជាមនុស្ស ធ្លាប់មានសង្សារពីមុន ហើយបែកបាក់គ្នា?
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed